លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែល បានកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគោលបំណងនៃកិច្ចប្រជុំនេះ គឺៈ (ទី១) បូកសរុបវឌ្ឍនភាព និងបញ្ហាប្រឈម, (ទី២) រៀបចំ និងកសាងទិន្នន័យ និង ព័ត៌មានលម្អិតពាក់ព័ន្ធដីរដ្ឋ ដើម្បីជាមូលដ្ឋានរៀបចំផែនការចុះដោះស្រាយក្នុងឆ្នាំ២០២៦ របស់ក្រុមការងារនីមួយៗ នៃ គណៈកម្មការអន្តរក្រសួង, និង (ទី៣) ប្រមូលធាតុចូលសម្រាប់រៀបចំរបាយការណ៍ប្រចាំឆ្នាំនៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។