ជ្រើសរើសភាសា: Khmer Khmer English English

ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តខែសីហា ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តខែសីហា ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី អនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យទាំង៥ ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលរៀបចំនៅសាលប្រជុំ"ឃួន ណាត" ជាន់ទី០៣ នៃអគារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ទិសដៅ និងជំហាននៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឈានឆ្ពោះទៅអនុវត្តជាមូលដ្ឋាន ថវិកាសមិទ្ធកម្ម
នារសៀលថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បាន​អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ទិសដៅ និងជំហាននៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឈានឆ្ពោះទៅអនុវត្តជាមូលដ្ឋាន ថវិកាសមិទ្ធកម្ម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ​អគ្គ​លេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ សុខា ភ្នំពេញ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៤ ខែកក្កដា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន នៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច
នារសៀលថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន នៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារ Raffles Le Royal, រាជធានីភ្នំពេញ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ ២០២៥
អានបន្ថែម
“ពិធីប្រកាសចូលរួមអនុវត្តគម្រោង FMIS និងកម្មវិធីបញ្ច្រាបការយល់ដឹងទៅកាន់ការដ្ឋានថ្មី”
នាព្រឹកថ្ងៃព្រហស្បតិ៍​ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម “ពិធីប្រកាសចូលរួមអនុវត្តគម្រោង FMIS និងកម្មវិធីបញ្ច្រាបការយល់ដឹងទៅកាន់ការដ្ឋានថ្មី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា​ប្រធានក្រុមការងារគ្រប់គ្រងគម្រោងFMIS ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែមិថុនា ឆ្នាំ ២០២៥
អានបន្ថែម
វគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញ KPI "KPI Professional"
នាថ្ងៃអង្គារ ១៤ រោច ខែជេស្ន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា គ.ស.២០២៥
លោក កែវ សៅណា ប្រធានការិយាល័យទ្រព្យសម្បតិ្តរដ្ឋនិងចំណូលមិនមែនសារពើពន្ធ តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញ KPI "KPI Professional" រៀបចំឡើងដោយ អ.គ.ហ. សហការជាមួយវិទ្យាស្ថាន KPI Institute ជូនគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តខែកក្កដា ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃព្រហស្បតិ៍​ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តខែកក្កដា ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី អនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលរៀបចំនៅសាលប្រជុំ"ឃួន ណាត" ជាន់ទី០៣ នៃអគារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២៥
អានបន្ថែម
ពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្តីពី “វិធាន និង បទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ" ជូន​ស្ថាប័នអនុវត្តលទ្ធកម្មរដ្ឋបាលក្រុង-ស្រុក
ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹង ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥
លោកថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ព្រមទាំងសហការី បាន​អញ្ជើញចូលរួមពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្តីពី “វិធាន និង បទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ" ជូន​ស្ថាប័នអនុវត្តលទ្ធកម្មរដ្ឋបាលក្រុង-ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារកសាង សមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ សុខា ខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦
នាព្រឹកថ្ងៃព្រហស្បតិ៍​ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥
នៅសាលប្រជុំឃួន ណាត នៃ​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ លោក ស៊ុន វណ្ណសាល ប្រធានប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីតំណាងមន្ទីរជំនាញ អង្គភាពថវិកាទាំងអស់ជុំវិញខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តខែមិថុនា ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ
នារសៀលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តខែមិថុនា ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី អនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលរៀបចំនៅសាលប្រជុំ"ឃួន ណាត" ជាន់ទី០៣ នៃអគារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៦ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ»
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ»
នាព្រឹកថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៥ នៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប, លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ព្រមទាំងសហការី បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ» ក្នុងគោលបំណងផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រង ការប្រើប្រាស់ និង ការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ជូនគ្រប់អង្គភាពប្រើប្រាស់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំដៅពង្រឹងការអនុវត្ត និង ធានាអនុលោមភាព នៃច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត ជាពិសេស សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, នីតិវិធីនៃការចុះបញ្ជីដីរដ្ឋ, និង នីតិវិធីនៃការផ្ទេរសិទ្ធិកាន់កាប់ និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និង មន្ត្រីបង្គោល តំណាងគ្រប់អង្គភាពប្រើប្រាស់ក្រោមឱវាទ និង ក្រោមអាណាព្យាបាល របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០០ រូប ។
ថ្លែងក្នុងសិក្ខាសាលានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា ក្រោមចក្ខុវិស័យប្រកបដោយភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដាក់ចេញនូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង គោលនយោបាយនានា ព្រមទាំងបានកសាង និង ដាក់ឱ្យអនុវត្តនូវ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (ឬ ហៅកាត់ថា SARMIS) ដែលប្រព័ន្ធនេះ ត្រូវបានប្រើប្រាស់នៅគ្រប់ក្រសួង-ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និង អង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា កន្លងមក, គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និង ណែនាំអំពីរបៀបនៃ ការប្រើប្រាស់ និង ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ចំនួន ២ លើក រួចមកហើយ ។ ដោយឡែក, សិក្ខាសាលានាពេលនេះ នឹងផ្តោតសំខាន់ទៅលើប្រធានបទសំខាន់ៗ ចំនួន ៣ ជុំវិញការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ រួមមាន៖ ១. ការពង្រឹងប្រសិទ្ធភាព និង គុណភាពនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ២. លក្ខខណ្ឌ និង នីតិវិធី នៃការចុះបញ្ជីដីរដ្ឋ និង ៣. នីតិវិធីនៃការផ្ទេរសិទ្ធិកាន់កាប់ និង ប្រើប្រាស់លើទ្រព្យសម្បត្តិរបស់រដ្ឋ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា សិក្ខាសាលាលើកនេះ មានភាពខុសប្លែកពីការរៀបចំលើកមុនៗ ដោយហេតុថា ក្រុមការងារលេខាធិការដ្ឋាន បានសម្រួច និង ដកស្រង់បទពិសោធន៍នៃការអនុវត្តការងារជាក់ស្តែង ដែលបាន និង កំពុងអនុវត្តផ្ទាល់ ដើម្បីយកមកពិភាក្សា ដាក់ចេញជាផែនការសកម្មភាព និង ស្រាយបំភ្លឺនូវរាល់ចម្ងល់របស់អង្គភាពប្រើប្រាស់ បន្ទាប់មកនឹងដាក់ចេញរួមគ្នានូវទិសដៅអនុវត្តការងារ សម្រាប់ជំហានបន្ទាប់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម និង កិច្ចខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក របស់ក្រុមការងារ គ.ប.ទ. ព្រមទាំងថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដែលជាស្ថាប័ននិម្មាបនករ តែងតែផ្តល់កិច្ចសហការខ្ពស់ និង ជិតស្និទ្ធជាមួយក្រុមការងារ គ.ប.ទ. ក្នុងទិសដៅជំរុញការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋផ្ទៃក្នុងក្រសួង ប្រកបដោយវឌ្ឍនភាពគួរជាទីមោទនៈ ។
ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានក្រើនរំលឹក និង ផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើកកម្ពស់ការកសាងសមត្ថភាព និង ពង្រឹងភាពជាម្ចាស់ ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាពិសេស ជំរុញការអនុវត្តក្របខ័ណ្ឌបទដ្ឋានគតិយុត្ត ក៏ដូចជាគោលការណ៍នានា សំដៅធានាការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៩ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តផែនការ សកម្មភាព របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នារសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បាន​អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តផែនការ សកម្មភាព របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដែល​ប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
បណ្ឌិត យ៉េត វីណែល បានចែករំលែកចំណេះដឹងស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត។
បណ្ឌិត យ៉េត វីណែល បានចែករំលែកចំណេះដឹងស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត។
——————————————
នៅថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥, បណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្ត្រីជំនាញ និងមន្ត្រីជំនាញជាន់ខ្ពស់ នៃ អ.គ.ហ. បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសារណៈ ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល និងមន្ត្រីជំនាញតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត សរុបចំនួនប្រមាណ ៤៥០ អង្គ/នាក់។ កម្មវិធីនេះ ត្រូវបានរៀបចំ ក្នុងគោលបំណងចែករំលែក និងបញ្ជ្រាបការយល់ដឹងបន្ថែម ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងបរិបទកម្ពុជា ជាពិសេសរបកគំហើញស្តីពីប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកានៅតាមសាលារៀន ទៅនឹងការផ្តង់សេវាសាធារណៈក្នុងវិស័យអប់រំ ជូនដល់សិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល ដែលនឹងត្រូវទៅបំពេញមុខងាររបស់ខ្លួនជាមន្ត្រីនៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោយបញ្ចប់ការសិក្សានាពេលខាងមុខ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តខែឧសភា ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ
នារសៀលថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តខែឧសភា ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី អនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលរៀបចំនៅសាលប្រជុំ"ឃួន ណាត" ជាន់ទី០៣ នៃអគារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត​បាន​អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ រងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងទាំង២៥រាជធានី-ខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយរបាយកាណ៍វិភាគ SWOT ទាំង ២៥ រាជធានី ខេត្ត និងការបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ថ្ងៃអង្គារ ៥ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥
សិក្ខាសាលាផ្សព្វផ្សាយរបាយកាណ៍វិភាគ SWOT ទាំង ២៥ រាជធានី ខេត្ត និងការបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពក្នុងពិធីបើកដោយឯកឧត្ដម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងកម្មវិធីបិទដោយ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអ.គ.ហ តំណាងឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ។ សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពបន្ថែម ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋបាលរាជធានី-ខេត្ត ក្នុងការបំពេញមុខងារពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ សិក្ខាសាលានេះផងដែរ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួងផែនការ, លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ក្រសួង ស្ថាប័ន, រដ្ឋបាល រាជធានី-ខេត្តទាំង ២៥, និងតំណាងមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង២៥ សរុបប្រមាណ ២០០រូប។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តខែមេសា ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តខែមេសា ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី អនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលរៀបចំនៅសាលប្រជុំ"ឃួន ណាត" ជាន់ទី០៣ នៃអគារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន​អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ
នាព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន​អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ។
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ព្រមទាំងសហការី បានចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធVideo Online Zoom។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៦ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០១៧ សហវ.សរ.អថ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០១៧ សហវ.សរ.អថ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
នាព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ច បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «សារាចរលេខ ០១៧ សហវ.សរ.អថ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. តំណាងអគ្គនាយកដ្ឋានថវិកា និងតំណាងគ្រប់អង្គភាពថវិកាថ្នាក់កណ្ដាល នៃ កសហវ., មន្ទីរ សហវ. រាជធានី ខេត្ត សរុបប្រមាណ ១៥០រូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ណែនាំជារួមអំពីខ្លឹមសារនៃសារាចរ ០១៧ និងការណែនាំបន្ថែមដល់អង្គភាពថវិកា នៃ កសហវ. អំពីកាតព្វកិច្ចរៀបចំរបាយការណ៍អនុវត្តថវិកាឆ្នាំ២០២៥។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ថ្នាក់​ដឹកនាំនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បាន​អញ្ជើញចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធVideo Online Zoom។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តខែកុម្ភៈ ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ
នារសៀលថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តខែកុម្ភៈ ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលរៀបចំនៅសាលប្រជុំ"ឃួន ណាត" ជាន់ទី០៣ នៃអគារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
នាព្រឹកថ្ងៃព្រហស្បតិ៍​ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
នៅសាលប្រជុំ ឃួន ណាត នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងនៃ​គណៈ​អភិបាលខេត្ត លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក ទ្រី វ៉ាន់ឌី ប្រធានរតនាគារខេត្ត ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីសំណាក់ លោក-លោកស្រី ប្រធានគណនេយ្យតំណាងមន្ទីរជំនាញជុំវិញខេត្ត លោក-លោកស្រីប្រធានការិយាល័យអប់រំ ក្រុង-ស្រុក ប្រមាណ៥០រូប។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការរៀបចំ ក្របខ័ណ្ឌ/ឯកសារគោល/យុទ្ធសាស្ត្រសំខាន់ៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នា​ព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥
លោក កែវ សៅណា ប្រធានការិយាល័យទ្រព្យសម្បតិ្តរដ្ឋនិងចំណូលមិនមែនសារពើពន្ធ តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការរៀបចំ ក្របខ័ណ្ឌ/ឯកសារគោល/យុទ្ធសាស្ត្រសំខាន់ៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីជាធាតុចូលក្នុងរបាយការណ៍តាមដាន និងវាយតម្លៃ ប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Rafal Le Royal ភ្នំពេញ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តាមដាននិងវាយតម្លៃប្រចាំឆ្នាំ ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥
សមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បាន​អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តាមដាននិងវាយតម្លៃប្រចាំឆ្នាំ ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យ៉េត វីណែល, អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គ លេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញ
វត្ថុសាធារណៈ(អ.គ.ហ.) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ សុខា ភ្នំពេញ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំស្តីពីក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្ម របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
នារសៀលថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងសហការីបានអញ្ជើញចូលរួម កិច្ចប្រជុំស្តីពីក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្ម របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអ.គ.ហ. ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Le Royal ភ្នំពេញ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាស្តីពី​“ការចែករំលែកបទពិសោធន៍នៃការរៀបចំ​​ និងការអនុវត្តថវិកព័តមានសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ”
នាព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម​សិក្ខាសាលាស្តីពី​“ការចែករំលែកបទពិសោធន៍នៃការរៀបចំ​​ និងការអនុវត្តថវិកព័តមានសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ” ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសិក្ខាសាលានេះផងដែរប្រព្រឹត្តិទៅនៅសណ្ឋាគារសុខាភ្នំពេញ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
វគ្គបណ្តុះបណ្តាលបច្ចេកទេស លើកទី២ ស្តីពី" ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)" ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នាព្រឹកថ្ងៃព្រហស្បតិ៍​ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤
តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បាន​ចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេស លើកទី២ ស្តីពី" ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)" ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ.នៅសណ្ឋាគារSun&Moon។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំកម្រិតបច្ចេកទេសស្តីពីការរៀបចំគម្រោងថវិកាសម្រាប់ការ​គ្រប់គ្រងឆ្នាំ២០២៥
នាព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤
តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេសស្តីពីការរៀបចំគម្រោងថវិកាសម្រាប់ការ​គ្រប់គ្រងឆ្នាំ២០២៥ រវាងអគ្គនាយកដ្ឋានថវិកាជាមួយអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៅសាលប្រជុំអគារ ឃ ទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៨ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នាព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤
តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បាន​អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៏​ខ្ពង់ខ្ពស់ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអ.គ.ហ នៅសណ្ឋាគារសុខាភ្នំពេញ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៤
នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តអមដោយសហការី បាន​អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video Conference។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្ដីពីការប្រមូលធាតុតៀមធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីវន្ឍនភាពការងារក្រោមប្រធានបទ ការទាក់ទាញក្រុមហ៊ុនវិនិយោគ
នារសៀលថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤
លោក ឃួន ប៊ុណ្ណារ៉ា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការប្រមូលធាតុចូលតៀមធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីវន្ឍនភាពការងារ ក្រោមប្រធានបទ ការទាក់ទាញក្រុមហ៊ុនវិនិយោគ ក្រោមអធិបតីភាព ឯកឧត្ដម កៅ សុវណ្ណារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ដែលរៀបចំនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៧ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤
------------------------ លោកស្រី អ៊ុក សាមុត ប្រធានការិយាល័យបុគ្គលិករដ្ឋបាលនិងហិរញ្ញវត្ថុ តំណាងមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានចូលរួមកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥ របស់ក្រសួងសហវ ក្រោមអធិបតីភាពឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​។ កម្មវិធីនេះផងដែរប្រព្រឹត្តិទៅនៅសណ្ឋាគារសុខា រាជធានី​ភ្នំពេញ​។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៤ ស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥-២០២៧ និង ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៤ ស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥-២០២៧ និង ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥
----------
នាព្រឹកថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៤ ស្តីពី “ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥-២០២៧ និង ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួង, ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ តំណាងគ្រប់អង្គភាពថវិកាថ្នាក់កណ្ដាលក្រសួង, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត, អគ្គនាយកដ្ឋានថវិកា និង សមាជិកក្រុមការងារថវិកាកម្រិតបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណ ២០០ រូប ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្រោមការសម្របសម្រួលរបស់ អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង និង អគ្គនាយកដ្ឋានថវិកា ក្នុងគោលបំណង ណែនាំជារួម អំពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រយៈពេលមធ្យម, គោលការណ៍រួម នៃការគ្រោងថវិកាឆ្នាំ ២០២៥, និង នីតិវិធីនៃការរៀបចំថវិកាឆ្នាំ ២០២៥ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កិច្ចប្រជុំបានដំណើរការដោយមាន៖
១. ការធ្វើបទបង្ហាញអំពី “សារាចរលេខ ០៦ សរ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៤” ដោយតំណាងនាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា ។
២. ការធ្វើបទបង្ហាញអំពី “ពិតានចំណាយចរន្តឆ្នាំ ២០២៥-២០២៧ តាមអង្គភាពថវិកា និង ដំណើការបន្តនៃការរៀបចំថវិកាឆ្នាំ ២០២៥ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ដោយតំណាង នៃអគ្គលេខាធិការដ្ឋានក្រសួង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយសារាចរនាថ្ងៃនេះ មានសារៈសំខាន់ សម្រាប់ការបន្តពង្រឹងបន្ថែម លើគុណភាពនៃការរៀបចំថវិការបស់ក្រសួង សំដៅបន្តកសាងភាពជាគំរូក្នុងការអនុវត្តថវិកាសមិទ្ធកម្ម ។ បន្ថែមពីនេះ, ការរៀបចំថវិកាឆ្នាំ ២០២៥ ស្ថិតក្នុងបរិការណ៍ថ្មី ដែលជាឆ្នាំទី ១ នៃការចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាល ទន្ទឹមនឹងការធ្វើវិចារណកម្មថវិកា ដែលត្រូវអនុវត្តដោយគ្រប់ក្រសួង-ស្ថាប័ន ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដើម្បីសម្រេចឱ្យបានកាន់តែល្អប្រសើរនូវការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយអាទិភាព និង សកម្មភាពការងារជាក់ស្ដែង សម្រាប់ផ្ទៃក្នុងក្រសួង ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥
ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ក្រោមអធិបតីភាពឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងនៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោកប្រធានរតនាគារខេត្ត និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការ​ចូលរួមពីសំណាក់លោក លោកស្រី តំណាងមន្ទីរជំនាញជុំវិញខេត្ត លោក លោកស្រីតំណាងរដ្ឋបាលក្រុង-ស្រុក សរុបប្រមាណ៧០រូប។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៤
នាព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤
លោកថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត​ព្រមទាំងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធវីដេអូ Conference។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
វគ្គបណ្តុះបណ្តាល "ការប្រើប្រាស់ FMIS ជំនាន់ថ្មី”
នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បាន​អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល "ការប្រើប្រាស់ FMIS ជំនាន់ថ្មី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាជាតិគយ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំ សង្កាត់”
ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់” ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ នៃខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ ចំនួន១៦៩នាក់ ដើម្បីពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តមវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, លោកប្រធាន​មន្ទីរ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលឃុំសង្កាត់, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និង ក្រសួងមុខងារសាធារណៈ បានដាក់អនុវត្តប្រកាសអន្តរក្រសួងលេខ ០០២ សហវ.ប្រក ចុះថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២២ ស្តីពី ការជ្រើសរើស និង ការកំណត់តួនាទី និង ភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ដែលមានវិសាលភាព អនុវត្តចំពោះគ្រប់រដ្ឋបាលឃុំសង្កាត់ទូទាំងប្រទេស។ ក្នុងន័យនេះ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាពជំនាញ និង លើកកម្ពស់ចំណេះដឹងសម្រាប់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ដែលទើបត្រូវបានជ្រើសរើសថ្មី លើការងារ ពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនៅរដ្ឋបាលឃុំសង្កាត់” ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ នៃខេត្តកំពង់ស្ពឺ និង ខេត្តកំពង់ធំនាថ្ងៃនេះ។
ក្នុងពិធីនេះ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា អស់រយៈពេលពីរឆ្នាំមកហើយដែលរដ្ឋបាលឃុំសង្កាត់មានជំនួយការហិរញ្ញវត្ថុ ជាសេនាធិការដល់មេឃុំចៅសង្កាត់លើការងាររៀបចំ របាយការណ៍ហិរញ្ញវត្ថុ, ការរៀបចំផែនការ និងគម្រោងថវិកាប្រចាំឆ្នាំ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទោះបីជាជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ត្រូវបានជ្រើសរើសឡើងតាមរយៈការប្រឡងក្តី ក៏លទ្ធផលនៃការអនុវត្តការងារកន្លងមកបង្ហាញថា មន្រ្តីទាំងនោះ នៅមិនទាន់មានចំណេះដឹង និង បទពិសោធគ្រប់គ្រាន់លើការងាររដ្ឋបាលឃុំសង្កាត់ និង លើទិដ្ឋភាពបច្ចេកទេសខាងគណនេយ្យសាធារណៈ និងថវិកា នៅឡើយ ដែលការណ៍នេះ ទាមទារចាំបាច់នូវការបណ្តុះបណ្តាលបន្ថែមទៀត ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកសាង និង ការអភិវឌ្ឍន៍សមត្ថភាពជំនាញវិជ្ជាជីវៈ សម្រាប់គាំទ្រ និង អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីអាទិភាពក្នុងចំណោមកម្មវិធីកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល សំដៅ “ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្អែកលើធាតុចូល និង មានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធផ្ដោតលើលទ្ធផលឬសមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ” ។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មាន ៤ ដំណាក់កាលសំខាន់ៗគឺៈ ដំណាក់កាលទី១ ពីឆ្នាំ២០០៤ ដល់ ២០០៨ ក្នុងគោលដៅកសាងភាពជឿទុកចិត្តនៃថវិកា, ដំណាក់កាលទី២ ពីឆ្នាំ២០០៩ ដល់ ២០១៥ ក្នុងគោលដៅពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ដំណាក់កាលទី៣ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ក្នុងគោលដៅពង្រឹងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង បច្ចុប្បន្ន ឈានដល់ដំណាក់កាលទី៤ (២០២៣ – ២០២៧) ក្នុងគោលដៅពង្រឹងគណនេយ្យភាពសមិទ្ធកម្ម ដែលជាដំណាក់កាលចុងក្រោយ និង ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានយកចិត្តទុកដាក់លើការកសាង និងការអភិវឌ្ឍន៍សមត្ថភាពមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ និង បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និង ការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាលនិង វិក្រឹតការសមត្ថភាព ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ក្នុងនោះ, ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ គឺជាក្រុមគោលដៅសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ខ្ពស់, ពីព្រោះថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ជាតួអង្គសំខាន់នៅរដ្ឋបាលឃុំសង្កាត់, ត្រូវបានបំពាក់ តួនាទី និង ភារកិច្ចស្នូលជាច្រើន ដូចជា រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករចំណូល, ភ្នាក់ងារបើកផ្ដល់, ជំនួយការមេឃុំចៅសង្កាត់ ក្នុងការរៀបចំផែនការ និង គម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងពិនិត្យ គ្រប់គ្រង និង តាមដានការអនុវត្តថវិកា ជាដើម ដែលតួនាទី និង ភារកិច្ចទាំងនេះ ចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាល និង វិក្រឹតការ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈ ។ កម្មវិធីបណ្ដុះបណ្ដាលដែលរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និង អង្គភាពពាក់ព័ន្ធ នាពេលនេះ គឺជាកម្មវិធីដ៏សំខាន់ សម្រាប់កសាង និង អភិវឌ្ឍសមត្ថភាព នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតលើប្រធានបទ ដូចជាៈនីតិវិធីនៃការរៀបចំ និងអនុវត្តថវិកា, នីតិវិធីរជ្ជទេយ្យបុរេប្រទាន និងកិច្ចបញ្ជិកា, នីតិវិធីរជ្ជទេយ្យចំណូល និងកិច្ចបញ្ជិកា, កិច្ចលទ្ធកម្មសាធារណៈ, និង ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ សំដៅលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពការងារ នៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២២ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាងក្របខ័ណ្ឌរួម ផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទះ
នាព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងសហការី បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាងក្របខ័ណ្ឌរួម ផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធVideo Online Zoom។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​
នាព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ អមដោយមន្រ្តីជំនាញបានចូលរួមសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា។ សិក្ខាសាលានេះផងដែរប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ​ នៅសណ្ឋាគារឆ្នេរសុខាខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០១ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការប្រមូលកម្រៃសេវា នៃការចេញលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត
នាព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
លោកថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បាន​អញ្ជើញចូលរួម "សិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការប្រមូលកម្រៃសេវា នៃការចេញលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត" ក្រោមអធិបតីភាពដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលវត្ថុនិងបញ្ចាំ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ រាជធានីភ្នំពេញ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៣
នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video Online Zoom។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៧ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យការអនុវត្តកិច្ចសន្យា និងសៀវភៅបន្ទុកភាស៊ីគ្រប់ប្រភេទ និងការបង់ចំណូលជូនថវិកាខេត្ត

នាព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងលោក​អនុប្រធានមន្ទីរ និង​សហការីនៃការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យការអនុវត្តកិច្ចសន្យា និងសៀវភៅបន្ទុកភាស៊ីគ្រប់ប្រភេទ និងការបង់ចំណូលជូនថវិកាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្ត ដែលរៀបចំនៅសាលប្រជុំ យឹម សុខុម ជាន់ទី១ អាគាររដ្ឋបាលខេត្ត៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៩ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
​ពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពី ការត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈ កម្ពុជា
ថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤
តំណាងមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានចូលរួម​ពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពី ការត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈ កម្ពុជា​ (The Dissemination of Cambodia Public Finance Review Report)​ ​ ក្រោមអធិបតីភាព​ ឯកឧត្តមឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ.​, តំណាងធនាគារពិភពលោក និងតំណាងសហភាពអឺរ៉ុប។ ពិធីផ្សព្វផ្សាយនេះផងដែលប្រព្រឹត្តិទៅនៅសណ្ឋាគារ​ Raffles Hotel Le Royal រាជធានីភ្នំពេញ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
ពិធីបើកកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី០៤
នាព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បាន​អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី០៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារ Garden City។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៣ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការជម្រុញការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋ និងការពង្រឹងការ​គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋក្នុង​ផែនការសកម្មភាពឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ក្រោមកម្មវិធី​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បាន​ចូលរួមកិច្ចប្រជុំស្តីពីការជម្រុញការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋ និងការពង្រឹងការ​គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋក្នុង​ផែនការសកម្មភាពឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ក្រោមកម្មវិធី​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋលេខាធិការ និង​ជា​អគ្គ​លេខាធិការនៃអ.គ.ហ ដោយមានការចូលរួមពីសំណាក់តំណាង​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត រដ្ឋបាលរាជធានី មន្ទីរអង្គភាពជុំវិញរាជធានី រដ្ឋបាលខណ្ឌ និងសង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ នៅសណ្ឋាគារGarden City ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំរវាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ជាមួយតំណាងមកពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងជំនាញការបរទេស ដើម្បីពិភាក្សាប្រមូលធាតុចូលបន្ថែមលើរបាយការណ៍សិក្សាស្តីពី ការអនុវត្តប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) និងការធ្វើសន្ធានកម្មជាមួយប្រព័ន្ធផ្សេងៗ ក្រោមកម្មវិធី​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
នារសៀលថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
កិច្ចប្រជុំរវាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ជាមួយតំណាងមកពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងជំនាញការបរទេស ដើម្បីពិភាក្សាប្រមូលធាតុចូលបន្ថែមលើរបាយការណ៍សិក្សាស្តីពី ការអនុវត្តប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) និងការធ្វើសន្ធានកម្មជាមួយប្រព័ន្ធផ្សេងៗ ក្រោមកម្មវិធី​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២២ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
នាព្រឹកថ្ងៃព្រហស្បតិ៍​ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក ស៊ុន សុវណ្ណាសាល ប្រធានប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គឹម គួង អនុប្រធានរតនាគារខេត្ត ព្រមទាំង​មានការ​ចូលរួមពីសំណាក់លោក-លោកស្រីដែលជាប្រធានគណនេយ្យតំណាងមន្ទីរអង្គភាពជុំវិញខេត្ត ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា

រូបភាពខ្លះៗដែលផ្ដិតចេញពីពិធីដាក់ដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា» ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Some snapshots in the official launch of “Startup Cambodia” National Program that was held on December 8, 2021 and presided over by His Excellency Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance. កម្មវិធីថ្នាក់ជាតិនេះ សម្របសម្រួលដោយ / Startup Cambodia national program is coordinated by: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance, Techo Startup Center និង សហគ្រិនខ្មែរ Khmer Enterprise

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
កិច្ចពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruk

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៧ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ចំនួនសុរប: 55