ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០២១ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៦
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៩ ខែមករា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃចន្ទ ១កើត​ ​ ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២៦
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០២១ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៦ ក្រោមអធិបតីលោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ,លោក ស៊ុន សុវណ្ណសាល ប្រធានប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ,លោក ទ្រី វ៉ាន់ឌី ប្រធានរតនាគារខេត្ត និង​មានការ​អញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី តំណាងអង្គភាព​ថវិកា​អាណាប័កផ្ទេរសិទ្ធពេញលេញទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ សរុបប្រមាណ៥០រូប។

ព័ត៌មានទាក់ទង