ជ្រើសរើសភាសា: Khmer Khmer English English
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ៖ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក្នុងខេត្តកំពង់ស្ពឺ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ ២០២៦

ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ៖ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក្នុងខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦---
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សា និងដាក់ចេញនូវទិសដៅការងារសំខាន់ៗ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។ ព្រមទាំងមានការកងកម្លាំងទាំងបីប្រភេទ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត គណៈអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត នាយកទីចាត់ការសាលាខេត្ត គណៈអភិបាលក្រុង-ស្រុកទាំង៩ និងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង មេឃុំ ចៅសង្កាត់ ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាព ចំណុះឱ្យរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញកិច្ចការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបណ្ឌិត អភិបាលខេត្តបន្តថា ទន្ទឹមនឹងជោគជ័យនេះដែរ យើងក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ..............!

ព័ត៌មានទាក់ទង