ជ្រើសរើសភាសា: Khmer Khmer English English
ពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហម មកពីវិទ្យាល័យទាំង ២៥ ក្នុងខេត្តកំពង់ស្ពឺ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៧ ខែមីនា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ លោកជំទាវ ពុំ ច័ន្ទទ្ធីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហម មកពីវិទ្យាល័យទាំង ២៥ ក្នុងខេត្តកំពង់ស្ពឺ ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម អុិន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ គណៈប្រតិភូ សមាជិក សមាជិកា សរុបប្រមាណ ១,៣០០នាក់ ដែលរៀបចំឡើងនៅបរិវេណមុខអគាររដ្ឋបាលខេត្តកំពង់ស្ពឺ ៕

ព័ត៌មានទាក់ទង