លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារទារបំណុលអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សា អំពីការខកខានក្នុងការបង់ថ្លៃសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ របស់ក្រុមហ៊ុន SWEE QUARRY (CAMBODIA) CO., LTD. ពីការធ្វើអាជីវកម្មថ្មសំណង់ ស្ថិតនៅតំបន់សំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សួង ម៉េងគា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលប្រព្រឹត្តនៅសាលប្រជុំអគារ គ ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។