ជ្រើសរើសភាសា: Khmer Khmer English English
ពិធីគោរពវិញ្ញាណក្ខន្ធ លោក អ៊ុច ស៊ុនហាក់ អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺដែលបានទទួលមរណៈភាពដោយរោគាពាធ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ ២០២៦

នារសៀលថ្ងៃសៅរ៍ ១៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ,ឯកឧត្តម ឃួន ណាត សមាជិកក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម លី ណាំ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកអនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យ មន្រ្តី​រាជការ មន្រ្តីជាប់កិច្ចសន្យា បុគ្គលិកជាប់កិច្ចសន្យា ទាំងអស់នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក អ៊ុច ស៊ុនហាក់ អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ ដែលបានទទួលមរណៈភាពដោយរោគាពាធ ដែលកម្មវិធីបុណ្យប្រព្រឹត្តទៅនៅគេហដ្ឋានភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ព័ត៌មានទាក់ទង