លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដកំពង់ស្ពឺ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី០៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពរបស់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលប្រារព្ធធ្វើឡើងនៅបន្ទប់សាលប្រជុំ យឹម សុខុម ជាន់ទី១ នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។